មេសា
០៣
ព្រះបន្ទូលប្រចាំថ្ងៃ
សាស្តា ២:១២-២៦
១២រួចយើងក៏បែរទៅពិចារណាមើលប្រាជ្ញា ព្រមទាំងសេចក្ដីចំកួត នឹងសេចក្ដីផ្តេសផ្តាស ដ្បិតតើអ្នកដែលតពីស្តេចនឹងធ្វើអ្វីបាន គឺនឹងធ្វើបានតែការដែលបានធ្វើជាយូរអង្វែងមកហើយ ១៣នោះយើងឃើញពិតថា ប្រាជ្ញារមែងវិសេសជាងសេចក្ដីផ្តេសផ្តាស ដូចជាពន្លឺ ក៏វិសេសជាងងងឹតដែរ ១៤ឯភ្នែករបស់មនុស្សមានប្រាជ្ញានោះនៅត្រង់ក្បាលគេ តែមនុស្សល្ងីល្ងើគេរមែងដើរក្នុងសេចក្ដីងងឹតវិញ ប៉ុន្តែយើងយល់ឃើញថា មានការតែមួយទេ ដែលកើតដល់គ្រប់គ្នា ១៥រួចយើងបាននឹកក្នុងចិត្តថា ការដែលកើតដល់មនុស្សល្ងីល្ងើ នោះនឹងកើតដល់យើងដូចគ្នាដែរ ដូច្នេះ ហេតុអ្វីបានជាយើងមានប្រាជ្ញាលើសជាងគេ រួចយើងបានសំរេចក្នុងចិត្តថា នេះក៏ឥតមានទំនងដែរ ១៦ពីព្រោះអ្នកមានប្រាជ្ញា ក៏ដូចគ្នានឹងអ្នកល្ងីល្ងើដែរ គ្មានអ្នកណានឹកចាំពី១លើសជាង១ជាដរាបទេ ដោយព្រោះយល់ឃើញថា នៅគ្រាជាន់ក្រោយ មនុស្សនឹងបានភ្លេចគេជាយូរលង់មកហើយ ដូច្នេះ មនុស្សមានប្រាជ្ញាគេមរណៈជាយ៉ាងណា គឺដូចជាមនុស្សល្ងីល្ងើដែរ ១៧ហេតុនោះយើងបានស្អប់ជីវិត ពីព្រោះការដែលបានធ្វើនៅក្រោមថ្ងៃ ជាការលំបាកដល់យើង ដ្បិតការទាំងអស់សុទ្ធតែឥតប្រយោជន៍ ហើយជាអសារឥតការទទេ។
អានអត្ថបទទាំងមូល
ព័ត៌មានថ្មីៗ
Save the Date
ព្រឹត្តិការណ៍នាពេលខាងមុខ
កម្មវិធីក្រុមជំនុំ
កម្មវិធីជ្រមុជទឹក
ថ្ងៃសៅរ៍ ទី២៨ មីនា ២០២៦
០៦:០០ ព្រឹក
ការធ្វើបន្ទាល់ជាសាធារណៈអំពីសេចក្តីជំនឿ និងការចាប់ផ្តើមជីវិតថ្មីក្នុងព្រះគ្រីស្ទ។
ក្រុងព្រះសីហនុ
កម្មវិធិពិសេស
កម្មវិធីព្រះជន្មរស់
អាទិត្យ ទី០៥ មេសា ២០២៦
០៩:០០ ព្រឹក
ការរស់ឡើងវិញរបស់ព្រះយេស៊ូវគ្រីស្ទ រំលឹកអ្នកជឿអំពីសេចក្ដីស្រឡាញ់ ការអត់ទោសបាប និងសេចក្ដីសង្ឃឹមនៃជីវិតថ្មីតាមរយៈជ័យជំនះរបស់ព្រះគ្រីស្ទ និងការសន្យាដ៏អស់កល្បជានិច្ចនៃសេចក្ដីសង្គ្រោះសម្រាប់អស់អ្នកដែលជឿ។
ក្រុមជំនុំភូមិព្រះយេស៊ូវ
កាលវិភាគកម្មវិធីប្រចាំសប្តាហ៍
សូមអញ្ជើញមកចូលរួមថ្វាយបង្គំព្រះ និងសិក្សាព្រះបន្ទូលជាមួយយើងខ្ញុំតាមពេលវេលាខាងក្រោម
| ថ្ងៃ / Date | ម៉ោង / Time | កម្មវិធី / Service |
|---|---|---|
| ថ្ងៃអាទិត្យ | 08:00 AM - 09:00 AM |
ថ្នាក់ព្រះបន្ទូល (Sunday Bible School)
|
| ថ្ងៃអាទិត្យ | 09:00 AM - 10:30 AM |
កម្មវិធីថ្វាយបង្គំ
Worship Service
|
| ថ្ងៃអាទិត្យ | 01:30 PM - 03:00 PM |
កម្មវិធីថ្វាយបង្គំជំទង់ (Youth Worship)
|
| ថ្ងៃអាទិត្យ | 02:00 PM - 04:00 PM |
កម្មវិធីកុមារ (Sunday School)
|
| ថ្ងៃពុធ | 08:00 PM - 09:30 PM |
កម្មវិធីយុវជន (Youth Ministry)
|
| រៀងរាល់ថ្ងៃ | 05:30 AM - 06:30 AM |
អធិស្ឋានពេលព្រឹក (Morning Prayer)
|
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈទំព័រទំនាក់ទំនង
ប្រវត្តិក្រុមជំនុំ
JVC History Video
« ទស្សនាវីដេអូអំពីដំណើរដើមទង និងការលូតលាស់នៃក្រុមជំនុំភូមិព្រះយេស៊ូវ ចាប់តាំងពីការចាប់ផ្តើមរហូតមកដល់បច្ចុប្បន្ន គឺដោយព្រះគុណព្រះ... »



